ព័ត៌មានជាតិ

ម្ចាស់រថយន្តហ្វត បំពាក់អំពូលភ្លើងកែច្នៃខុសលក្ខណៈបច្ចេកទេស ចូលខ្លួនមកធ្វើកិច្ចសន្យា និងដោះចេញ

ភ្នំពេញ ៖ ម្ចាស់រថយន្តហ្វតពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 បំពាក់អំពូលភ្លើងខុសលក្ខណៈបច្ចេកទេសប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ ខណ្ឌប្ញស្សីកែវ ដើម្បីដោះចេញអំពូលភ្លើង ដែលខ្លួនបានកែច្នៃខុសលក្ខណៈបច្ចេកទេស នៅចំពោះមុខសមត្ថកិច្ច និងធ្វើការអប់រំ ។

ក្នុងនោះ ម្ចាស់រថយន្តក៏បានធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើងកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយខុសច្បាប់ផងដែរ ៕

To Top