ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូន អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្រសួងបញ្ជាក់ថា កម្រិតសម្ពាធទាបខ្សោយ គ្របដណ្តប់លើកម្ពុជា រួមជាមួយនឹងខ្យល់ មូសុងឦសានខ្សោយ នឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤មានស្ថានភាពដូចខាងក្រោម ៖
១-តំបន់វាលទំនាប ៖
-សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាព អតិបរមាពី៣៤-៣៦°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី ។
២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមាពី២២-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ១-២ម៉ែត្រ/វិនាទី ។
៣-តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា ពី២៤-២៦°C និងសីតុណ្ហភាព អតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់ មកពីទិសឦសាន ក្នុងល្បឿន ពី១-២ម៉ែត្រ/វិនាទី
-រលកសមុទ្រមានកម្ពស់ ពី០,៥០-១,០០ម៉ែត្រ ៕
