ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ត្រីជំនាញនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះត្រួតពិនិត្យប្រឡាយគោករាក់ នៅឃុំភ្នំប្រាសាទ និងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ខេត្តកំពត ។
ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានចុះពិនិត្យការងារស្តារប្រឡាយបឹងស្លែង ប្រឡាយស្បូវអណ្តែត និងប្រឡាយចុងសួង ដើម្បីនាំទឹកពីស្ទឹងទូកមាស និងព្រែកតន់ហន់ សង្គ្រោះស្រូវប្រាំងប្រជាកសិករដែលកំពុងប្រឈមខ្វះទឹក។
ជាលទ្ធផល ក្រុមការងារបានឱ្យដឹងថា មកដល់ពេលនេះ កិច្ចអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រាំង ប្រជាកសិករសម្រេច បានចំនួន ៤៥៣០ហិកតា៕