ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ​ ចូលបច្ច័យ ១ពាន់ដុល្លារ សម្រាប់កសាងវត្តសុវណ្ណភូមិ នៅប្រទេសបារាំង

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ​ កាលពីពេលថ្មីៗនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង បានចូលបច្ច័យ ចំនួន ១ពាន់ដុល្លារអាមេរិក សម្រាប់កសាងវត្តថ្មីមួយកន្លែង ដែលទើបបង្កើតឡើងនៅទីនោះ មានឈ្មោះ វត្តសុវណ្ណភូមិ ។​

ក្នុងឱកាសនោះ ព្រះតេជគុណព្រះគ្រូចៅអធិការវត្តសុវណ្ណភូមិ ព្រះនាម ព្រះមហាសិរីមុនី រឿន ប៊ុនហាយ បានស្វាធ្យាយជូនពរជ័យ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លាឡើយ៕

To Top