ព័ត៌មានជាតិ

ផ្ទុះការគាំទ្រចំពោះ ដំណើរទស្សនកិច្ច របស់សម្តេចនាយករដ្ឋមន្ត្រីនៅថៃ

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ នៅប្រទេសថៃ បានចេញមុខជាបន្តបន្ទាប់គាំទ្រដំណើរទស្សនកិច្ច របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ នៅសប្តាហ៍ នេះ។

កញ្ញា ញ៉ែម សិលា អាជីវករម្នាក់ដែលកំពុងរស់នៅប្រទេសថៃ បានប្រកាសស្វាគមន៍ចំពោះ ដំណើរទស្សនកិច្ច របស់ សម្តេចនាយករដ្ឋមន្ត្រី។ វត្តមានរបស់ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានេះ បានធ្វើឱ្យកញ្ញា ដែល ឃ្លាតឆ្ងាយពី ស្រុកកំណើតសប្បាយរីករាយ។

កញ្ញាញ៉ែម សិលា៖ “នាងខ្ញុំពិតជាមានសេចក្តីសោមនស្សសប្បាយក្រៃលែង។ ក្នុងនាមនាងខ្ញុំ ជាកូន ខ្មែរមួយ រូប នាងខ្ញុំ សូមគាំទ្រសម្តេចឱ្យជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ”។

ចំណែកលោកហង្ស បឿន និងក្រុមគ្រួសារដែលជាពាណិជ្ជកររស់នៅប្រកបមុខរបរនៅទីក្រុងបាងកកប្រទេសថៃ ក៏សប្បាយចិត្តឥតឧបមាចំពោះដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំកំពូលរបស់ខ្លួននៅលើទឹកដីប្រទេសថៃ ដើម្បីបំពេញការងារជូនប្រទេសជាតិ។

ក្រៅពីពលរដ្ឋទាំងពីរខាងលើ នៅមានគ្រួសារខ្មែរ និងពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត បានបង្ហោះសារគាំទ្រដល់ដំណើរទស្សនៈកិច្ចរបស់ប្រមុខរដ្ឋាភិបាលខ្លួនព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក និងតិកតុកជាដើម។

សូមបញ្ជាក់ថា ការផ្ទុះការគាំទ្រពីសំណាក់ពលរដ្ឋខ្មែរនៅថៃនេះ គឺនៅមុនពេលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនៈ កិច្ចនៅ ប្រទេស ថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ៕

To Top