ភ្នំពេញ ៖ លោក សាវ័ន្ត សិរីវុឌ្ឍ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភរិយាបាននាំយកអំណោយព្រមទាំងថវិកាដែលបានរៃអង្គាសពីសំណាក់មិត្តភក្តិ យកទៅជូនដល់លោកយាយឈ្មោះញៀន ម៉ៅ ដែលមានព្រះជន្ម៨៥ព្រះវស្សា ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបការខ្វះខាតយ៉ាងខ្លាំង។
អំណោយជូនលោកយាយរួមមាន៖ អង្ករ ២៥ គីឡូ , ឆ្នាំងដាំបាយ , កំសៀវទឹក , ធុងទឹក , ចានប្រើប្រាស់ , ត្រីខ , មី និងនំចំណី ព្រមទាំងសរុបចំនួន ១ ៦១០ ០០០រៀលដើម្បីជួយរៀបចំធ្វើផ្ទះជូនលោកយាយឡើងវិញដោយធ្វើពីឆ្អឹងដែក ប្រក់ដំបូលសង្ក័សី និងរៀបជញ្ជាំងស័ង្កសីថ្មីទាំងអស់។
លោក សាវ័ន្ត សិរីវុឌ្ឍបានថ្លែងអំណរអរគុណនូវទឹកចិត្តសប្បុរសធម៌សប្បុរសជនបានចូលរួមចំណែកជួយតាមលទ្ធភាព៕