ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា” ។
អង្គសន្និបាតនេះ បាននិងកំពុងរៀបចំឡើងរយៈពេល ១ថ្ងៃកន្លះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦កុម្ភៈ ឆ្នាំ២០២៤៕