ភ្នំពេញ៖ មេធាវីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដាក់ពាក្យបណ្តឹង ប្តឹងលោក ស៊ឹង សែនករុណា អនុប្រធានសមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ការប្ដឹងនេះ ធ្វើឡើងតាមការណែនាំ របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។