ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB ពិនិត្យលទ្ធផលសមិទ្ធកម្មគន្លឹះ សម្រាប់អនុវត្តការងារបុគ្គលិក ឆ្នាំ២០២៣

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣ ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងឆ្លុះបញ្ចាំងអំពីការអនុវត្តការងាររបស់បុគ្គលិកនៃធនាគារ ARDB ធៀបនឹងសមិទ្ធកម្មគន្លឹះដែលកំណត់ទុករួចជាស្រេច នាដើមឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

To Top