ភ្នំពេញ៖ ថ្មីៗមានករណី ជនអនាមឹក បានបន្លំបង្កើតគណនីតេឡេក្រាម ក្លែងក្លាយជាលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងមានគោលបំណងទុច្ចរិតផ្សេងៗ ។
យោងតាមបណ្តាញសង្គមសម្តេចធិបតី កាលពីរាត្រីថ្ងៃ៧កុម្ភៈ បានឲ្យដឹងថា “សូមជម្រាបជូនដំណឹង ដល់សាធារណជន ជ្រាបថា មានជនអនាមឹក បានបង្កេីតគណនីតេលេក្រាមក្លែងក្លាយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ហេីយបានបោកប្រាស់ និងមានគោលបំណងទុច្ចរិតផ្សេងៗ”។
សូមបងប្អូន ពូមីង លោកតាលោកយាយមេត្តាជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ហេីយកុំចាញ់ការបោកប្រាស់ ឬចេតនាអាក្រក់ និងសូមចែករំលែកបន្តផងដែរ៕