ព័ត៌មានជាតិ

លោក សយ ឬទ្ធី គាំទ្របុគ្គលណា ត្រូវបានបរិហាកេរ៍្តជាសាធារណៈដោយសារព័ត៌មានគ្មានវិជ្ជាជីវៈ ប្តឹងតុលាការ

" "

ភ្នំពេញ៖ ដោយសម្លឹងមើលឃើញ បុគ្គលមួយចំនួននៅតែត្រូវបានសារព័ត៌មាន គ្មានវិជ្ជាជីវៈធ្វើការបរិហាកេរ្តិ៍ជាធារណៈ លោក សយ ឬទ្ធី ប្រធានផ្នែកបច្ចេកទេស របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបញ្ចេញទស្សនយល់ឃើញផ្ទាល់ខ្លួនថា ពួកគាត់គួរតែប្តឹងទៅតុលាការ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ៧ កុម្ភៈ លោក សយ ឬទ្ធីបានបញ្ចេញសំណេរថា “ខ្ញុំនៅតែគាំទ្រដល់បុគ្គលទាំងឡាយណាដែលត្រូវបាន បរិហាកេរ៍្តជាសាធារណៈដោយសារព័ត៌មានគ្មានវិជ្ជាជីវៈ ឬការបញ្ចេញមតិហួសព្រំដែន ប្តឹងទៅព្រហ្មទណ្ឌពីបទបរិហាកេរ្តិ៍ ឬពីបទល្មើសផ្សេងៗ។ ជួបមួយប្តឹងមួយ ជួបពីរប្តឹងពីរ ហើយជាពិសេសការបញ្ចេញមតិដោយពួក MMO ធ្វើសេចក្តីរាយការណ៍ ឬព័ត៌មានដែលយកសិទ្ធិបញ្ចេញមតិផ្ទាល់ខ្លួនទៅ ធ្វើអត្ថាធិប្បាយរំលោភសិទ្ធអ្នកដទៃ”។

" "

លោកថា ព្រោះពួកគេទាំងនោះ ធ្វើឡើងដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន ទៅបំពាន ឬញុះញុង ឬបញ្ចេញមតិអវិជ្ជមាន ទៅលើរឿងហេតុមួយទាំងដែល គ្មានមូលដ្ឋានគ្រប់ជ្រុងជ្រោយ ហើយបើទោះបីជាមានមូលដ្ឋានគ្រប់គ្រាន់ ក៏នៅតែគ្មានសិទ្ធិទៅតិះទាន ឬនិយាយអាក្រក់ពីគេដែរ ព្រោះសិទ្ធិរបស់អ្នកមានព្រំដែន ទល់នឹងសិទ្ធិអ្នកដទៃដូចគ្នា។

" "

លោកបន្តថា មូលដ្ឋានច្បាប់គឺរៀនបានដោយការអាន លុះត្រាតែអ្នកអត់ចេះអក្សរ ទើបនិយាយថា “ខ្ញុំមិនចេះច្បាប់។ ដូច្នេះមូលហេតុថា ខ្ញុំមិនចេះច្បាប់ ហើយទៅនិយាយពេសវាលពេសកាល គឺមិនត្រឹមត្រូវនោះទេ” ៕

To Top