បរទេស៖ សហរដ្ឋអាមេរិក និងជប៉ុន បានបញ្ចប់សមយុទ្ធបញ្ជាការរួមគ្នាមួយ នៅចុងសប្តាហ៍នេះ ដែលអ្នកវិភាគបាននិយាយថា សមយុទ្ធមានគោលបំណង ធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួល នៃសមត្ថភាពរបស់ពួកគេ ក្នុងការទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សមយុទ្ធក្លែងធ្វើកម្មវិធីកុំព្យូទ័រ Keen Edge 24 មានបំណង “អនុវត្តការឆ្លើយតបក្នុងករណីមានវិបត្តិ ឬភាពចាំបាច់” ដោយបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក បាននិយាយថា ការចាប់ផ្តើមសមយុទ្ធនៅថ្ងៃទី ១ ខែកុម្ភៈ និងបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍។វាគឺជាផ្នែកមួយនៃលំហាត់ទ្វេភាគីប្រចាំឆ្នាំដែលឆ្លាស់គ្នាជាមួយនឹងលំហាត់ហ្វឹកហ្វឺនលើទីលាន Keen Sword ។
កងកម្លាំងការពារប្រទេសអូស្ត្រាលីបានចូលរួមក្នុង Keen Edge ជាលើកដំបូងក្នុងឆ្នាំនេះ។សារព័ត៌មាន Kyodo News បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយបានដកស្រង់ប្រភពរដ្ឋាភិបាលដែលមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិក និងជប៉ុនបានដាក់ឈ្មោះប្រទេសចិន ថាជាសត្រូវសម្មតិកម្ម ជាលើកដំបូងនៅក្នុង សមយុទ្ធរបស់ពួកគេជំនួស ឱ្យឈ្មោះបណ្តោះអាសន្ នដែលបានប្រើពីមុន។
ទីក្រុងក្យូដូបានរាយការណ៍ថា ក្រសួងការពារជាតិជប៉ុន តាមសេចក្តីរាយការណ៍ បានចាត់ថ្នាក់សេណារីយ៉ូសមយុទ្ធនេះ ក្រោមច្បាប់សម្ងាត់របស់ប្រទេស។ នេះបើតាមសេចក្តីរាយការណ៍ របស់ Kyodo News ៕
ប្រែសម្រួលៈ ណៃ តុលា