ហ្គាហ្សា៖ ស្លាប់តិចបំផុត២៣នាក់ ក្រោយអ៊ីស្រាអ៊ែល បានគ្រាប់បែកចំផ្ទះមួយខ្នងនៅតំបន់ហ្គាហ្សា ។
យោងតាមទីភ្នាក់ងារព័ត៌មាន WAFA បានរាយការណ៍ឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនតិចបំផុតចំនួន២៣នាក់ បានបាត់បង់ជីវិត នៅក្នុងការទម្លាក់គ្រាប់បែក ដោយអ៊ីស្រាអ៊ែល ដោយត្រូវចំផ្ទះចំនួន១ខ្នង នៅភាគខាងត្បូងនៃតំបន់ហ្គាហ្សា ស្ទ្រីប គឺក្រុង Rafah នៅថ្ងៃអាទិត្យនេះ ។
ក្រោយពីការទម្លាក់គ្រាប់បែកនេះ នៅមិនទាន់មាន សេចក្តីរាយការណ៍លម្អិត យ៉ាងណាទៀតឡើយ ៕
ដោយ៖ ម៉ៅ បុប្ផាមករា