ភ្នំពេញ ៖ ក្រោយរកឃើញរថយន្តបង្កប៉ុន្មានម៉ោងមុននោះ នាវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃ១៣ កុម្ភៈថ្ងៃដដែល កងកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ បុកម៉ូតូឪពុក-កូន៣នាក់កាលពីរាត្រីថ្ងៃ១១កុម្ភៈបានហើយ ។
បុរសជាអ្នកបើករថយន្ត មានឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរអ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំផ្ចារ ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕