ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ GTVC ទៅយកបុរសម្នាក់ ជាអ្នកជំងឺ ពីកោះ​រ៉ុង​ មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖  អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាអ្នកជំងឺ នៅភូមិព្រែកស្វាយ សង្កាត់​កោះ​រ៉ុង​ ក្រុង​កោះ​រ៉ុង​  បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមអ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា អ្នកជំងឺខាងលើមានឈ្មោះ សាយ អាត អាយុ៦៧ឆ្នាំ ។ បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត រហូតជំងឺបានធូរសះស្បើយ៕

To Top