ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ សាងសង់ផ្លូវវាងថ្មី ជំនួសផ្លូវរងការខូចខាត ដោយសារបាក់ច្រាំងទន្លេ មួយកន្លែង នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ដើម្បីការពារសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវដែលរងការខូចខាតដោយសារ ការបាក់ច្រាំងទន្លេ នៅខេត្តត្បូងឃ្មុំ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវវាងថ្មីមួយខ្សែ ប្រវែង១ ៥០០ម៉ែត្រ។

ការឱ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាស លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូ មន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសគម្រោង ចុះត្រួតពិនិត្យជាក់ស្តែងផ្លូវបេតុងមួយខ្សែប្រវែង ៤ ៣២០ម៉ែត្រ តភ្ជាប់ពីភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ទៅភូមិទួលឃ្លាំង ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងបញ្ជាក់ថា «ផ្លូវនេះបានទទួលរងការខូចខាត ដោយសារបាក់ច្រាំងទន្លេប្រវែង ១២០ម៉ែត្រ ។ ក្រសួងអភិវឌ្ឍន៍ជនបទ បានសាងសង់ផ្លូវវាងថ្មីមួយ ដែលមានមានប្រវែង ១ ៥០០ម៉ែត្រ ដើម្បីជំនួសខ្សែផ្លូវដែល រងការខូចខាតនេះ »៕

To Top