ព័ត៌មានជាតិ

ក្រសួងបរិស្ថាន​ ឆ្ពោះទៅមុខជាមួយ ភាពស្អាតលើដី ក្នុងទឹក និងខ្យល់ ដើម្បីសុខភាពពលរដ្ឋកម្ពុជា ឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ

ភ្នំពេញ៖ នៅចំពោះមុខ ក្រសួងបរិស្ថានបាន និងកំពុងប្រយុទ្ធយ៉ាងសកម្ម ជាមួយសំណល់ប្លាស្ទិក ហើយរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត មានសុទិដ្ឋិនិយម យ៉ាងមុតមាំថា ការងារនេះនឹងអាចសម្រេចបាន ដោយយុទ្ធនាការកាត់បន្ថយ ប្លាស្ទិកនេះ កំពុងមានសន្ទុះ តួលេខកើនឡើង ឥតដាច់ពីមួយ ថ្ងៃទៅមួយថ្ងៃ ក៏ព្រោះតែលោករដ្ឋមន្រ្តី មានខ្នងបង្អែកធំ នោះគឺប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលមានចំនួនច្រើនជាង៤លាននាក់ បានចូលរួមចំណែក និងបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ! ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

នេះបើយោងតាមការថ្លែង ឱ្យដឹងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ សង្គ្រោះកុមារកម្ពុជា Save the Children Cambodia នៅទីស្តីការក្រសួងបរិស្ថាន ។

ភាពស្អាតដែលកើតចេញ ពីសណ្តានចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង៤លាននាក់ បានជំរុញឲ្យជំហានទី២លេចជារូបរាង គឺការរៀបចំបែងចែកសំរាម និងទុកដាក់សំរាមទៅតាមប្រភេទសំរាមសើម ស្ងួតដែលអាចកែច្នៃបាន និងសំរាមគ្រោះថ្នាក់ជាដើម។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានត្រៀមចែកជូនធុងសំរាមបន្ទាប់ពីការបែងចែក ដើម្បីទុកដាក់សំរាមទាំងនោះឱ្យបានត្រឹមត្រូវ កាត់បន្ថយការបំពុល ចំពោះសុខភាពប្រជាពលរដ្ឋ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបង្រួមចំនួនសំណល់ នៅតាមទីលានចាក់ សំរាមឱ្យតិចជាងមុន ៕

To Top