ព័ត៌មានជាតិ

ដូនចាស់ព្រះជន្ម ១០៤ ឆ្នាំ រស់នៅទុរគត អំពាវនាវសុំជំនួយ ពីសប្បុរសជន!

ពោធិ៍សាត់: ដូនចាស់ម្នាក់មានព្រះជន្ម ១០៤ ឆ្នាំ ឈ្មោះសុន មាស ជនជាតិខ្មែរឥស្លាម រស់នៅជាមួយកូនស្រីច្បង ឈ្មោះសាន់ តី អាយុ ៨២ ឆ្នាំ រស់នៅក្នុង ភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (ជាប់របងខាងជើងវិហារឥស្លាម) បានប្រាប់សហការី នៃមជ្ឈមណ្ឌល ពត័មានដើមអម្ពិល នាព្រឹកថ្ងៃទី ១៤ ខែ កុម្ភ: ឆ្នាំ២០២៤នេះថា រូបលោកយាយសព្វថ្ងៃនេះ រស់នៅជាមូយកូនស្រីច្បង ដែលមានអាយុ ៨២ ឆ្នាំហើយៗ នៅក្នុងបន្ទុកថែមទាំងមាន ចៅទូតតូចៗចំនួន ៣ នាក់ទៀតផង។

លោកយាយបន្តរៀបរាប់ទៀតថា រាល់ការហូបចុកអាហារ ជាប្រចាំថ្ងៃគឺពឹងអាស្រ័យ ទៅលើញាតិជិតខាងទាំងស្រុង ព្រោះលោកយាយ និង កូនស្រីច្បងសុទ្ធតែមានអាយុច្រើន ហើយសុទ្ធតែចាស់ជរាទាំងអស់គ្នា ។

តាមរយ:មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោកយាយសូមអំពាវនាវ ទៅដល់សម្បុរសជន ដែលមានចិត្តសប្បុរសធម៌ មេត្តាជួយផ្តល់ជំនួយដល់រូបលោកយាយផង ដើម្បីជួយផ្គត់ផ្គងជីវភាព ដែលមានការខ្វះខាត៕

To Top