ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ព្រឹកស្អែកនេះ នឹងអញ្ជើញជាអធិបតី “សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញសបត្រ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង” ។
សូមរំលឹកថា សាខាសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្ថិតនៅភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយបាន បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ៕