ព័ត៌មានជាតិ

តុលាការខេត្តព្រះសីហនុ សម្រេចដាក់ពន្ធគារជនជាតិចិន២នាក់ ដែលសម្តែងសកម្មភាពនានាធ្វើឲ្យប៉ះពាល់កិត្តិយសកម្ពុជា

ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង២នាក់ដែលជាជនជាតិចិន(តៃវ៉ាន់) ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជា ប្រាក់ក្នុងម្នាក់ៗចំនួន៤លានរៀល ពីបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កម្ពុជា តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ នាថ្ងៃទី១៥ កុម្ភៈ។

ជនជាតិទាំង២រូបនេះ មានឈ្មោះ CHEN NENG CHUAN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) និងឈ្មោះ LU TSU HSIEN ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) ។

សូមបញ្ជាក់ថា ពួកគេទាំង២ដែលជាយុវជននោះ បានបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃ១៣ កុម្ភៈ ដោយបានធ្វើសកម្មភាពថតសម្តែងពីចាប់ជំរិត និងថតសម្តែងមានខ្មោចលងក្នុងសណ្ឋាគារនៅខេត្តព្រះសីហនុ ដោយនិយាយជាភាសាចិនដែលនាំឲ្យសាធារណជនភ័ន្តច្រឡំ៕

To Top