ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមពិព័រណ៍កសិកម្មវាលបៃតង និងអាហារ បង្ហាញពីផលិតផល និងសេវាកម្ម

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម ARDB នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ​ បានចូលរួមដាក់តាំងបង្ហាញផលិតផល​ និងសេវាកម្ម នៅក្នុងកម្មវិធី​ «ពិព័រណ៍កសិកម្មវាលបៃតង និងអាហារ»ដែលរៀបចំឡើងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦​ ដល់​ ថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២៤។

កម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ខាងលើនេះ មានគោលបំណងសំខាន់ៗ​ដូចជា៖​ 

(១)-ផ្សព្វផ្សាយទៅកាន់សាធារណៈជន ទូទៅអំពីសកម្មភាពសំខាន់ៗ ដែលសាកលវិទ្យាល័យ បាននឹងកំពុងអនុវត្ត​ និងអភិវឌ្ឍន៍, (២)- តាំងបង្ហាញអំពីស្នាដៃសមិទ្ធផល ព្រមទាំងការលក់ផលិតផលកែច្នៃផ្សេងៗ របស់និស្សិតទៅកាន់សាធារណៈជន, (៣)-ការបង្កើតឱកាសដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតក្នុងការអនុវត្តន៍ ជាក់ស្តែងអំពីអាជីវកម្មផ្សារភ្ជាប់នឹងទីផ្សារ,(៤) ចូលរួម​ និងបង្កើនទំនាក់ទំនងរវាងស្ថាប័នរដ្ឋ សហគមន៍កសិកម្ម ក្រុមហ៊ុន វិស័យឯកជន និងអង្គភាពជាដៃគូសហការ ជាមួយសាកលវិទ្យាល័យ ក្នុងការដាក់តាំងបង្ហាញ និងលក់ផលិតផលផ្សេងៗនៅក្នុងកម្មវិធីពិព័រណ៍។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍កសិកម្មវាលបៃតង​ និងអាហារនេះនឹងចាប់ផ្តើមបើកកម្មវិធីពិព័រណ៍ នៅល្ងាចម៉ោង៥:០០នេះតទៅ៕

To Top