ភ្នំពេញ ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះជួយមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានចូលរួមក្នុង ពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាសង្កាត់ ក្នុងតំណែងចំនួន៧ សង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកប្រាក់ សុខុន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគរាជធានីភ្នំពេញ។

ក្នុងនោះលោក ប្រាក់ សុខុន បានលើកឡើងពីគុណបំណាច់ នៃការដឹកនាំ របស់គណបក្ស ប្រជាជន ដែលបានដឹកនាំ ប្រទេសជាតិ ឱ្យមានរីកចម្រើន និង ការអភិវឌ្ឍប្រទេស ដូចនាពេលបច្ចុប្បន្ន ។
បន្ថែមពីនេះ លោក បានថ្លែងអំណរគុណ និង កោតសរសើរ ដល់ក្រុមប្រឹក្សាសង្កាត់ ទាំងអស់ចំពោះការបម្រើប្រជាជន ក្នុងមូលដ្ឋាន ដែលធ្វើឱ្យមានការគាំទ្រ ភាគច្រើនបំផុត ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅ នៅអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ៕











