ព័ត៌មានជាតិ

ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា គ្រោងប្រើពេល សាងសង់ ៤២ខែ

ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលកំពុងបើកការដ្ឋាន សាងសង់ជាផ្លូវការនៅថ្ងៃ១៩ កុម្ភៈនេះ គ្រោងប្រើពេលវេលា៤២ខែ សម្រាប់ការសាងសង់ ។ នេះបើតាមការឲ្យដឹង ពីក្រសួងសាធារណការ។

ស្ពាននេះ គឺជាស្ពាន ទី១៦ហើយ បើគិតក្នុងចំណោម ស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពីមិត្តចិន រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន (សេកុងស្ទឹងត្រែង) , ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្ដាម) , ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកតាមាក់) , ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយចង្វារទី២) , ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង) , ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ) , ស្ពានមិត្តភាពកម្ពុជា-ចិន(កោះធំ) , ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ) , ស្ពានមិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ)
, ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន) , ស្ពាន មិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ) ។ ក្នុងនោះស្ពាន១២ដល់១៥ ជាស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង (កាត់ពីលើផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣ និងស្ពានចុងក្រោយគេ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះតែម្តង។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់តំបន់ចាក់អង្រែក្រោម-ព្រែកប្រា មានប្រវែងសរុប ១៦៥០ម៉ែត្រ ទទឹង ២៧ម៉ែត្រ ដែលមានសម្រាប់រថយន្តចំនួន ២គន្លងទៅមក សម្រាប់ទោចក្រយានយន្តចំនួន ១គន្លងទៅមក និងសម្រាប់ថ្មើរជើង ១គន្លងទៅមក ។ គម្រោងស្ពាននេះ សាងសង់ក្នុងរយៈពេល ៤២ខែ៕

To Top