ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី “បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការ យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ ” ។
សូមរំលឹកថា ការអនុវត្តវិធានការអនុវត្តច្បាប់ ក្នុងក្របខ័ណ្ឌយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ បង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨,០៦៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២០,០០២នាក់ និងគ្រឿងញៀនចាប់យកបានជិត៣តោន ៕