ព័ត៌មានជាតិ

នាយករដ្ឋបាល សាលាខេត្តកំពង់ចាម ព្រមានដាក់ក្នុងបញ្ជីរខ្មៅ ដល់ក្រុមហ៊ុនម៉ៅការណា ហ៊ានបង្កភាពរញ៉េរញ៉ៃ នៅក្នុងដំណើរការ ដេញថ្លៃមូលនិធិ ឃុំ/សង្តាត់

កំពង់ចាម ៖ នាយករដ្ឋបាលសាលា ខេត្តកំពង់ចាម លោក ឃន ប្រុស បានប្រកាសទៅដល់ម្ចាស់ ក្រុមហ៊ុន ម៉ៅការចំនួន៥៧ ឲ្យបឈ្ឍប់រាល់សកម្មភាព បង្កភាពរញ៉េរញ៉ៃ ក្នុងបន្ទប់ដេញថ្លៃ មូលនិធិរបស់ឃុំ/ សង្តាត់ និងក្រុង/ស្រុក ប្រសិនបើកើតឡើង ដោយក្រុមហ៊ុនណាមួយ នឹងត្រូវដាក់ឈ្មោះ ចូលទៅក្នុងបញ្ជីរខ្មៅ លែងឲ្យក្រុមហ៊ុនមួយនោះ ដេញជារៀងរហូត។

លោកនាយករដ្ឋបាល សាលាខេត្តកំពង់ចាម បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំសាលតូចសាលាខេត្ត នាព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៤ ដោយកិច្ចប្រជុំនោះ មានការចូលរួមពី តំណាងអង្គភាពពាក់ព័ន្ធ និង លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនដេញថ្លៃ ក្នុងខេត្តកំពង់ចាម ចំនួន៥៧ ក្រុមហ៊ុនផងដែរ ។

លោក ឃន ប្រុស បានបន្តទៀតថា ម្ចាស់ក្រុមហ៊ុនទាំង៥៧ សូមបញ្ឈប់រាល់សកម្មភាព ដែលបង្កភាពរញ៉េរញ៉ៃ ក្នុងបន្ទប់ដេញថ្លៃមូលិធិ ឃុំ/សង្តាត់ និងក្រុង/ស្រុក បន្តទៅទៀត ប្រសិនបើអាជ្ញាធររកឃើញថា ភាពមិនប្រក្រតី របស់ក្រុមហ៊ុនមួយណា ក្នុងបន្ទប់ដេញថ្លៃ នោះមន្រ្តីជំនាញរបស់សាលាខេត្ត ដែលជាអ្នកសង្កេតការណ៍នៅទីនោះ នឹងកត់ត្រាទុក ហើយដាក់ឈ្មោះក្រុមហ៊ុន ចូលទៅក្នុងបញ្ជីរខ្មៅតែម្តង ។

លោកនាយករដ្ឋបាល បានបញ្ចាក់ថា ម្ចាស់ក្រុមហ៊ុន ដេញថ្លៃទាំងអស់ ដែលមកប្រជុំនៅទីនេះ សូមកុំគិតថា ក្រុមហ៊ុន របស់ខ្លួន បានដាក់ចូលបញ្ជីរ ខ្មៅរួចហើយ បែជាទៅបង្តើតក្រុមហ៊ុនថ្មី ដើម្បីឲ្យរួចផុតពីបញ្ជីរខ្មៅឲ្យសោះ គឺមិនអាចធ្វើទៅរួចបានទេ ព្រោះតែ ខាងមន្រ្តីសាលាខេត្ត ធ្វើកិច្ចការងាមួយនេះ រនៅកន្លែងដេញថ្លៃជាររៀងរហូត ពោលប្រសិនបើប្រទះឃើញមនុស្សដដែលនោះ មន្ត្រីយើងនឹងមានវិធានការ ។ ម្យ៉ាងទៀត បន្ទាប់ពីក្រុមហ៊ុន របស់បងប្អូនដាក់ចូលទៅបញ្ជីរខ្មៅហើយនោះ ខាងរដ្ឋបាលសាលាខេត្ត នឹងរុញព័ត៌មានឲ្យ គ្រប់រាជធានីខេត្តទាំងអស់ ឲ្យបានដឹងថាក្រុមហ៊ុន របស់អ្នកស្ថិតក្នុងបញ្ជីរខ្មៅ។

ដូច្នេះ ដើម្បីរក្សាកិត្តិយស និងការប្រកបមុខរបរដោយថ្លៃថ្នូរ សូមបងប្អូនម្ចាស់ក្រុមហ៊ុនទាំងអស់ គោរពនីតិវិធីនៃការដេញថ្លៃ រក្សាសណ្ដាប់ធ្នាប់ឲ្យបានល្អ ក្នុងពេលដេញថ្លៃ ដើម្បីធ្វើឲយការដេញថ្លៃមូលនិធិ ឃុំ សង្កាត់ ដំណើរការទៅប្រកបដោយតម្លាភាព និងគណនេយ្យភាព ៕

To Top