ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យបេក្ខជនជាប់ជាស្ថាពរ ចូលជាមន្រ្តីជាប់កិច្ចសន្យា មកបង្ហាញខ្លួននៅថ្ងៃស្អែក

ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យបេក្ខជនទាំងអស់ ដែលបានជាប់ជាស្ថាពរ សម្រាប់ជ្រើសរើសចូលបម្រើការងារ ជាមន្រ្តីជាប់កិច្ចសន្យា នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ឆ្នាំ២០២៤ មកបង្ហាញខ្លួន ដើម្បីបំពេញបែបបទមួយចំនួន នៅនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃទីស្តីការក្រសួង នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ នាទីព្រឹកតទៅ ដោយភ្ជាប់មក នូវបង្កាន់ដៃទទួលពាក្យ ៕

To Top