ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បានចេញដំណើរទៅក្រុងបាងកក ដើម្បីសួរសុខទុក្ខ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បាននិងកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីសួរសុខទុក្ខបងធម៌របស់សម្តេច គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «ខ្ញុំ កំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ខ្ញុំ គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ»។

សម្តេចតេជោ និងលោកថាក់ ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌អស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ លោក ថាក់ ស៊ីន ត្រូវបាន​គេដោះលែង​ កាលពីថ្ងៃទី​១៨​កុម្ភៈ បន្ទាប់ពីបានជាប់ឃុំអស់រយៈពេល៦ខែ​​៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top