ព័ត៌មានជាតិ

សម្តេចតេជោ បានមកជួបបងធម៌សម្តេច នៅផ្ទះ នៅក្រុងបាងកកហើយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមកសួរសុខទុក្ខលោក ថាក់ ស៊ីនស៊ីណាវ៉ាត្រាដែលត្រូវជាបងធម៌ដល់ផ្ទះហើយ នៅទីក្រុងបាងកក ប្រទេសថៃនាមុននេះបន្តិចម៉ោងប្រមាណជាជិត១និង៣០នាទីរសៀលថ្ងៃ២១ កុម្ភៈនេះ ។

បើតាមសម្តេចតេជោរៀបរាប់ពេលទៅផ្ទះលោក ថាក់ ស៊ីនថា ទោះបីជាលោកមានជំងឺក៏ដោយ ក៏លោកបានទទួលសម្តេចក្នុងនាមជាបងប្អូន
ដោយមានការចូលរួមពីលោកស្រីអ៊ួង អ៊ីន កូនស្រីពៅ និងជាប្រធានគណបក្សភឿថៃផងដែរ។

សម្តេចខថា ដើម្បីពង្រឹងចំណងមិត្តភាព សម្តេចក៏បានអញ្ជើញ អ៊ួង អ៊ីនប្រធានគណបក្ស
ភឿថៃទស្សនកិច្ចនៅកម្ពុជា នាថ្ងៃ១៤-១៥មីនា ខាងមុខ។

សម្តេចបន្តទៀតថា នៅពេលជួបគ្នា អតីតនាយករដ្ឋមន្ត្រី២នាក់ មិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍
រយៈពេល៣២ឆ្នាំនៃមិត្តភាពរបស់អ្នកទាំងពីរតាំងពីឆ្នាំ១៩៩២មក៕

To Top