ព័ត៌មានជាតិ

Facebook Page ផ្លូវការរបស់ក្រសួងផែនការ ត្រូវបានជនអនាមិកលួច យកទៅគ្រប់គ្រងទាំងស្រុង និងលុបចោល ទិន្នន័យមួយចំនួន

ភ្នំពេញ ៖ លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានបញ្ជាក់ថា ទំព័រ Facebook Page ផ្លូវការរបស់ក្រសួងផែនការ ដែលមានឈ្មោះថា “ក្រសួងផែនការ Ministry of Planning” ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងទាំងស្រុង និងបានលុបចោលនូវទិន្នន័យមួយចំនួន នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈបណ្ដាញតេឡេក្រាមផ្លូវការរបស់ក្រសួងផែនការ អ្នកនាំពាក្យរូបនេះបានឲ្យដឹងបន្តថា បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសក្រសួងផែនការ កំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់នាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ដើម្បីបើកការស៊ើបអង្កេតជាផ្លូវការលើករណីនេះ៕

To Top