ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន ! មានជនអនាមឹក​បង្កើតគណនី តេលេក្រាមក្លែងក្លាយប្រើ ឈ្មោះសម្ដេចធិបតី ក្នុងគោលបំណងទុច្ចរិត

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសឱ្យដឹងថា មានជនអនាមឹក​បានបង្កើតគណនី តេលេក្រាមក្លែងក្លាយ របស់សម្ដេច ហើយបានបោកប្រាស់​ និងមានគោលបំណងទុច្ចរិតផ្សេងៗ។

ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានប្រាប់និងអំពាវនាវ ឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន​ ហើយកុំចាញ់ការបោកប្រាស់​ ឬចេតនាអាក្រក់​ និងសូមចែករំលែកបន្តផងដែរ។

សូមជម្រាបជូនផងដែរថា Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានតែមួយគត់ និងមាន Blue Verification និងមានក្នុងតំណភ្ជាប់នេះ https://t.me/Dr_Hunmanetofcambodia ។

To Top