ព័ត៌មានជាតិ

អំណោយរបស់លោកស្រីឈឹម សុបញ្ញា ត្រូវបានយកទៅប្រគល់ជូនដូនចាស់អាយុ ១០៤ ឆ្នាំនៅក្រុងពោធិ៍សាត់!

ពោធិ៍សាត់ះអំណោយសប្បុរសធម៍របស់លោកស្រីឈឹម សុបញ្ញា ចំនួន ៤០ មុឺនរៀលតាមរយះមជ្ឈមណ្ឌលពត័មានដើមអម្ពិលបានយកទៅប្រគល់ជូនដូនចាស់ឈ្មោះសុន មាស អាយុ ១០៤ ឆ្នាំជនជាតិខ្មែរឥស្លាមរស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២៤។

តាមរយះមជ្ឈមណ្ឌលពត័មានដើមអម្ពិល ដូនចាស់ក៍បានថ្លែងអំណរគុណជាអនេកចំពោះម្ចាស់អំណោយដ៍ថ្លៃថ្លាដែលបានបរិច្ចាកថវិកាជូនលោកយាយ។ជាមួយគ្នានោះដែរលោកយាយក៍សូមថ្លែអំណរគុណជូនចំពោះលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ដែលលោកបានចាត់ក្រុមការងារអោយយកអំណោយជាអង្ករ គ្រឿងឧបភោគ បរិភោគ និង ថវិកាមួយចំនួនជូនដល់លោកយាយក្រោយពីគេហទំព័រពត័មានដើមអម្ពិលបានចុះផ្សាយពីជីវិតទុរគត់របស់លោកយាយកាលពីពេលកន្លងទៅ៕

To Top