ព័ត៌មានជាតិ

កូនអកត្តញូ ខឹងម្តាយស្តីបន្ទោសតិចតូច ទាញកៅអីវាយម្តាយ អោយរងរបួសដៃ

ពោធិ៍សាត់ : កូនអកត្តញូម្នាក់ដោយសារតែខឹងនិងម្តាយបង្កើតរបស់ខ្លួនស្តីបន្ទោសរឿងយកសត្វគោបងថ្លៃទៅលែង ហើយរូបគេក៍ខឹងនិងម្តាយក៍បានទាញកៅអីជ័រវាយសំពងទៅលើម្តាយចំនួន ៤ កៅអីបណ្តាលអោយរងរបួសជាទម្ងន់ហើយបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងក៍ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកបាកានកាលពីរសៀលថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ២០២៤ដើម្បីបំពេញនិតិវិធី។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា កូនអកត្តញូដែលបានប្រើហឹង្សាយកកៅអីជ័រវាយទៅលើម្តាយបង្កើតរបស់ខ្លួននោះមានឈ្មោះអុឹម រក្សា ភេទប្រុសអាយុ ៣១ ឆ្នាំរស់នៅក្នុងភូមិព្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ចំណែកស្ត្រីរងគ្រោះជាម្តាយមានឈ្មោះជុំ សោយាង អាយុ ៦៧ ឆ្នាំ រស់នៅជាមួយគ្នា។


បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបង្កសំណុំរឿងទៅតាមនិតិវិធី៕

To Top