ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥អាសនៈ​ និងបក្សឆន្ទៈខ្មែរបាន៣អាសនៈ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន៥៥ អាសនៈ គណបក្សឆន្ទៈខ្មែរ ទទួលបាន៣ អាសនៈ ខណៈគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ពុំទទួលបានអាសនៈ ទាល់តែសោះ ៕

To Top