ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ក្អួត និងហូរឈាមអស់ ៦០% តាមមាត់ និងទ្វារបាត ដោយសាររលាកសួត-ដំបៅក្រពះធ្ងន់ធ្ងរ

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះជីវិត កុមារអាយុ៤ឆ្នាំម្នាក់ មកពីខេត្តកំពង់ឆ្នាំងដែលមានអាការៈក្អួត និងហូរឈាមអស់ ៦០% តាមមាត់ និងទ្វារបាត ដោយសាររលាកសួត និងដំបៅក្រពះធ្ងន់ធ្ងរ ដោយជំនួយស្នប់ដង្ហើម និងឆ្លុះក្រពះឃាត់ឈាមព្រមជាមួយនិងការបញ្ចូលឈាម ១៥ប្លោក និងចម្រោះប្លាកែតអស់ ៤ ប្លោក។

មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កុមារដែលមានជំងឺរលាកសួត និងដំបៅក្រពះរូបនេះ បានបាត់បង់ឈាមរហូតដល់ ៦០%ទៅហើយដោយអាការៈក្អួត និង ហូរឈាមតាមទ្វារបាត។

បន្ទាប់ពីថែទាំ និងព្យាបាលរយៈពេល ២៣ថ្ងៃ យ៉ាងយកចិត្តទុកដាក់ដោយក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញរួចមក បច្ចុប្បន្នកុមាររូបនេះបានជាសះស្បើយ និងត្រឡប់ទៅផ្ទះវិញជាមួយ ស្នាមញញឹមយ៉ាងរីករាយ ៕

To Top