ភ្នំពេញ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺរយៈពេលពេញមួយសប្ដាហ៍ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនក្មេងទំនើងសរុបចំនួន៤០នាក់ ក្នុងកណីដែលបានកើតឡើងចំនួន ៤០ករណីដែលថយចុះ១០នាក់ ។នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីសប្ដាហ៍មុន សមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើងចំនួន ២២ករណី និងបានឃាត់ខ្លួនក្មេងទំនើងចំនួន ៥០នាក់។ លោក បន្ថែមថា ក្នុងរយៈពេលចុងក្រោយនេះ ករណីក្មេងទំនើងនៅតាមមូលដ្ឋាន បានថយចុះគួរឲ្យកត់សម្គាល់។
លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដៅយកការដោះស្រាយបញ្ហាក្មេងទំនើង ក្នុងសង្គមជាការងារអាទិភាព ដែលត្រូវយកចិត្តទុកដាក់អនុវត្ត ចាប់ពីដើមនីតិកាលទី៧នេះ។ ការងារនេះ បានដើរប្រទាក់ក្រឡាគ្នានិងការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់៕