ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនធ្វើជាតូបនីយកម្ម ក្នុងវិស័យអគ្គិសនីនោះទេ ផ្ទុយទៅវិញមានតែការពង្រឹង ភាពជាដៃគូ ជាមួយសេវាករ ចែកចាយអគ្គិសនី ដើម្បីជំរុញការ ផ្គត់ផ្គង់អគ្គិសនី ឲ្យបានដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ ប្រកបដោយ គុណភាព យុត្តិធម៌ និងការទទួលខុសត្រូវ ផ្នែកបរិស្ថាន ។ នេះបើយោងតាមការចុះផ្សាយ នៅគណនីហ្វេសប៊ុក របស់ក្រសួងរ៉ែ។
ការលើកឡើងនេះធ្វើឡើង ក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ របស់សមាគមអគ្គិសនីជនបទ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤៕