ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងអញ្ជើញដឹកនាំ កិច្ចប្រជុំប្រចាំខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តនាថ្ងៃ២៨ កុម្ភៈ បានជំរុញឲ្យ បន្តប្រុងប្រយ័ត្ន នូវបញ្ហាជំងឺគ្រុនឈាម ដែលកំពុងនៅជាការប្រឈម ដែលត្រូវបន្តយុទ្ធនាការ ទប់ស្កាត់ការចម្លងជំងឺនេះ និងផ្សព្វផ្សាយ វិធីបង្ការការពារ ការឆ្លងរាលដាល ជូនប្រជាពលរដ្ឋតាមសហគមន៍ ។
ចំពោះបញ្ហាជំងឺគ្រុនចាញ់វិញ សាស្រ្តាចារ្យថា នៅគ្រប់បណ្តារាជធានី-ខេត្ត ត្រូវព្យាយាមកាត់ផ្តាច់ខ្សែចង្វាក់ចម្លងនៃជំងឺ ដើម្បីឈានទភលុបបំបាត់ឲ្យអស់ ក្នុងឆ្នាំ២០២៥ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះផងដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី រំលឹកមន្រ្តីជំនាញត្រួតពិនិត្យ បានច្បាស់លាស់ក្នុងការរៀបចំ ដើម្បីដាក់ស្នើមេដាយ ជូនមន្រ្តីដែលមានស្នាដៃកន្លងមក ដែលជាការលើកទឹកចិត្ត បន្ថែមទៀត ក្នុងការខិតខំរបស់គាត់ ក្នុងទំនួលខុស ត្រូវដែលជាគំរូ។
ជាមួយគ្នានេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកអំពី អនុសាសន៍ចំនួន ១៧ចំនុច ដែលបានលើកឡើងសម្រាប់ អង្គភាពផ្តល់សេវាសាធារណៈក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ។
ជាចុងក្រោយរដ្ឋមន្រ្តី បានផ្តល់ឱកាស ឲកយប្រធានអង្គភាព ប្រធាននាយកដ្ឋាន ថ្នាក់កណ្តាល លើកឡើងនៃការអនុវត្ត តាមគន្លឹះសំខាន់ៗ ដែលជាជំនួយ ស្មារតីដំណោះស្រាយលើបញ្ហាប្រឈមនានាកន្លងមក ជាពិសេសឲ្យមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ធ្វើការផលិតចេញសារអប់រំសុខភាពទាក់ទង នឹងគ្រឿងស្រវឹង ជំងឺឆ្លង ជំងឺមិនឆ្លងបានច្រើនថែមទៀត ក្នុងការត្រៀមលក្ខណៈទាន់ពេលវេលាទៅ នឹងសភាពការណ៍ ដើម្បីធ្វើការផ្សព្វផ្សាយ ក្នុងប្រព័ន្ធព័ត៌មាននានា ៕