ព័ត៌មានជាតិ

រដ្ឋបាលស្រុក ព្រៃកប្បាយ​ ប្រគល់ផ្ទះ ជូនស្ត្រីវ័យចំណាស់ ទេព រ៉េន អាយុ៨៦ឆ្នាំ មានជីវភាពខ្វះខាត 

ភ្នំពេញ៖ រដ្ឋបាលស្រុកព្រៃកប្បាស បានប្រគល់ផ្ទះមួយខ្នង ធ្វើពីដែកប្រក់ស័ង្កសី ជូនជូនអ៊ុំស្រី ទេព រ៉េន អាយុ៨៦ឆ្នាំ ដែលចាស់ជរា និងមានជីវភាពខ្វះខាត បន្ទាប់ពីផ្ទះរបស់គាត់ត្រូវបានភ្លើងឆេះ កាលពីកន្លងមក ។

កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក អ៊ិត សារ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ឌឹម គឹមសាន អភិបាល នៃគណៈអភិបាលស្រុក ព្រៃកប្បាស រួមដំណើរដោយថ្នាក់ដឹកនាំស្រុក និងប៉ុស្ថិ៍នគបាលរដ្ឋបាលឃុំ មេភូមិ បានប្រគល់ផ្ទះជូនអ៊ុំស្រី ទេព រ៉េន អាយុ៨៦ឆ្នាំ ចាស់ជរា មានជីវភាពខ្វះខាតរស់នៅ ជាមួយកូនស្រី និងចៅម្នាក់ ក្នុងភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ដែលផ្ទះរបស់គាត់ត្រូវបានភ្លើងឆេះកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ។ 

សូមជម្រាបជូនថា ផ្ទះថ្មីដែលត្រូវប្រគល់ជូនអ៊ុំស្រីនេះ មានទំហំបណ្ដោយ៧ម៉ែត្រ ទទឹង៤ម៉ែត្រធ្វើពីដែក ប្រក់ស័ង្កសី ជាការផ្ដួចផ្ដើមគំនិតធ្វើដោយលោក ឌឹម គឹមសាន អភិបាល ស្រុកព្រៃកប្បាស ដោយមានថវិកា ចូលរួមពីលោកអ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ និងជាប្រធាន គណៈកម្មាធិការ សាខាកាក បាទក្រហមកម្ពុជាខេត្តតាកែវ ឧបត្ថម្ភស័ង្កសីប្រក់ដំបូល និងជញ្ជាំង ថវិកាផ្ទាល់ខ្លួនរបស់លោកអភិបាលស្រុក សប្បុរសជនមួយចំនួន ព្រះគ្រូចៅអធិការវត្តគ្រប់វត្ត ថវិកាក្រុមប្រឹក្សាឃុំពោធិ៍រំចាក និងថវិការបស់គណៈកម្មាធិការ ស.ស.យ.ក ស្រុកព្រៃកប្បាស។ 

លោកអភិបាលស្រុកក៏បានឧត្ថម្ភបន្ថែម គ្រែថ្មីចំនួន១ អង្ករ១បាវ៥០គីឡូក្រាម កន្ទេល ភួយ មុង ខ្នើយ មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យូរ និងសម្ភារផ្ទះបាយមួយចំនួន ។

ក្នុងនាមជាក្មួយប្រុស និងជាប្អូនជីដូនមួយ របស់លោកអ៊ុំស្រីទេព រ៉េន និងបង ស្រីធឿង សារឿន មានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះរដ្ឋបាលស្រុក ដែលជួយជ្រោមជ្រែងសង់ផ្ទះ (ទំហំ៧គុណ៤ម៉ែត្រ) ជូនអ៊ុំស្រី ។

ទឹកចិត្តអាណិតមេត្តា គិតគូរ ចំពោះទុក្ខលំបាករបស់លោកអភិបាល ធ្វើឲ្យទីវាលដែលសល់តែធ្យូង និងផេះផង់ ជាមួយការសោកស្ដាយ បានជំនួសឡើងផ្ទះថ្មី ដែល អាចការពារលោកអ៊ុំស្រី និងបងស្រីបានពីភ្លៀង ខ្យល់ ក្ដៅ រងា … ។ ការជួយដោយក្ដីមេត្តា អាណិតរបស់លោកអភិបាល ស្រុកសង់ផ្ទះជូនអ៊ុំស្រីទេព រ៉េន និង បងស្រីធឿង សារឿន ដែលទីទ័លលំបាកនេះ ក៏ជាការជួយ សម្រាលការលំបាក របស់កូនៗពួកគាត់ដែរ។កូនៗមានក្ដីត្រេកអរ ជាពន់ពេក ចំពោះលោកអភិបាល ដែលជួយក្នុងគ្រាលំបាកនេះ ៕

To Top