ភ្នំពេញ៖ ក្រោយពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បុគ្គលិកនៃការិយាល័យចល័តខេត្តកំពង់ស្ពឺ បានចូលរួមរៀបចំ កិច្ចប្រជុំស្តីពី “ការបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលេីកទិសដៅសម្រាប់ខែមីនា ឆ្នាំ២០២៤” នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំគិរីរម្យ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។
កិច្ចប្រជុំនេះបានដឹកនាំសម្របសម្រួលដោយលោក ញឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្ម និងជាប្រធានគ្រប់គ្រងគម្រោងAIMS ខេត្តកំពង់ស្ពឺ ដោយមានសមាសភាពចូលរួមពីអនុប្រធានមន្ទីរតំណាងប្រធាន Hub, អនុប្រធាន Hub និងក្រុមការងារ Hub, មន្ត្រីបង្គោល VCI, ARDB, GIC, BCFs។
កិច្ចប្រជុំបូកសរុបសមិទ្ធផលប្រចាំខែរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នេះបានលេីកឡេីងដូចជា៖
១) វឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម និងដំណោះស្រាយ
២) ការផ្តល់នូវធាតុចូលល្អៗ សម្រាប់រៀបចំផែនការខែបន្ទាប់ ៕