ភ្នំពេញ ៖ ក្នុងសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃ១ មីនានេះ ដើម្បីបោះឆ្នោតជ្រើសតាំ សមាជិកព្រឹទ្ធសភា នីតិកាលទី៥ចំនួន២រូបនោះ គឺលទ្ធផលបង្ហាញថា អង្គរដ្ឋសភាបានបោះឆ្នោតជ្រើសតាំងលោក សុខ ឥសាន និងលោក ហេង ហាលីម ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។ នេះបើតាមបណ្តាញតេឡេក្រាម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលសម្តេច បានអញ្ជើញចូលរួមបប្រជុំ ដើម្បីបោះឆ្នោតដែរ ។

ការបើកសម័យ ប្រជុំវិសាមញ្ញរដ្ឋសភានេះ បន្ទាប់ពីការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤កន្លងមក។ ជាលទ្ធផលបណ្តោះអាសន្ន គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៥៥កៅអី និងគណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ៣កៅអី ។

សមាជិកព្រឹទ្ធសភាមានចំនួន សរុប៦២រូប កើតចេញពីការបោះឆ្នោត៥៨រូប កើតចេញពីការបោះឆ្នោត ជ្រើសរើសដោយសមាជិករដ្ឋសភា ចំនួន២រូប និង២រូបជ្រើស តាំងដោយព្រះមហាក្សត្រ៕



