ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានលើកឡើងថា ការដករបាំងរើសអើងចំពោះនារី ការកសាងសមត្ថភាពបច្ចេកទេស និងភាពជាអ្នកដឹកនាំជូននារី គឺជាការវិនិយោគជូនគ្រួសារ និងជាតិខ្មែរ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីភាព ក្នុងវេទិកាចែករំលែក ស្ដីពី ការលើកកម្ពស់ភាពអង់អាចរបស់ស្រ្តី ក្នុងស្រទាបយុវជន ឆ្ពោះទៅរកភាពជាអ្នកដឹកនាំ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ៕