ព័ត៌មានជាតិ

លោក គួច ចំរើន ផ្ដាំទៅអ្នកលក់អាវុធខុសច្បាប់ ត្រៀមខ្លួនទទួលទោស ខណៈចាប់បានជនបរទេស៣នាក់ កាន់កាប់អាវុធ២ដើម

ភ្នំពេញ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានផ្ញើសារផ្ដាំទៅកាន់បុគ្គល ជាអ្នកលក់អាវុធខុសច្បាប់ ឲ្យត្រៀមខ្លួនទទួលទោស ខណៈសមត្ថកិច្ចខេត្តព្រះសីហនុ ចាប់បានជនបរទេស ចំនួន៣នាក់ ដែលបានកាន់កាប់ និងប្រើប្រាស់អាវុធ ខុសច្បាប់ចំនួន២ដើម។

ការលើកឡើងរបស់លោក គួច ចំរើន បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួន ជនបរទេស៣នាក់ពាក់ព័ន្ធប្រើប្រាស់អាវុធ២ដើម ដោយបានករណីរក្សាទុក និងទិញលក់ ។ នេះបើតាមរយៈគណនីហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃ៤ មីនា ។

លោកអភិបាលខេត្តបញ្ជាក់ថា «សូមអ្នកលក់អាវុធឲ្យត្រៀមខ្លួនទទួលទោស។ យើងខ្ញុំប្ដេជ្ញាព្យាយាម ខិតខំចាត់វិធានការណ៍ជនណាដែលប្រព្រឹត្តខុសច្បាប់កម្ពុជា ដើម្បីសន្តិសុខ សុវត្ថិភាព របស់យើង»។

សូមបញ្ជាក់ថា កាលពីថ្ងៃ២៩ កុម្ភៈ សប្តាហ៍មុនលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យពង្រឹង ការគ្រប់គ្រងអាវុធជាតិផ្ទុះ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិ ដោយបានព្រមានបណ្តេញ ចេញពីក្របខណ្ឌ ចំពោះមន្រ្តីនគរបាលរូបណា ដែលឲ្យអាវុធ(កាំភ្លើង) ដល់អ្នកដទៃខ្ចី៕ប្រតិបត្តិការស្វែងរក MH370 ចាប់ផ្តើមសាជាថ្មី

បរទេស៖​ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke បានសន្យាថា ការស្វែងរកសាកសពវនៃជើង ហោះហើរ Malaysian Airlines Flight 370 នឹងបន្តធ្វើឱ្យបានឆាប់ តាមដែលអាចធ្វើទៅ បាន។

រំលឹកឡើងវិញដែរ យន្តហោះ Boeing 777 បានបាត់ពីអេក្រង់រ៉ាដាក្នុងឆ្នាំ២០១៤ ហើយត្រូវបានគេសន្មត់ថា បានធ្លាក់នៅមហាសមុទ្រ ឥណ្ឌាភាគខាងត្បូង។

ថ្លែងនៅក្នុងព្រឹត្តិការណ៍រំលឹកខួប មួយនៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃអាទិត្យ លោក Loke បានប្រាប់សាច់ញាតិ របស់អ្នកដំណើរ និងនាវិកចំនួន២៣៩នាក់ ដែលបានបាត់ខ្លួនថា រដ្ឋាភិបាលម៉ាឡេស៊ីនៅតែប្តេជ្ញាស្វែង រកយន្តហោះនេះ ។

ក្រុមហ៊ុនOcean Infinity គឺជាក្រុមហ៊ុនមនុស្សយន្តសមុទ្រ ដែលមានមូលដ្ឋាន នៅរដ្ឋតិចសាស់ និងជាក្រុមហ៊ុន ដែលបានរុករកនៅក្នុងមហាសមុទ្រ ឥណ្ឌាសម្រាប់ដានយន្តហោះនេះកាលពីឆ្នាំ ២០១៨ប៉ុន្តែទោះបីជាយយ៉ាងណាក្តី គ្មានអ្វីត្រូវ បានរកឃើញទេ ហើយបេសកកម្មត្រូវបាន លុបចោលបន្ទាប់ពីរយៈ ពេលប្រាំមួយខែ។

នាយកប្រតិបត្តិក្រុមហ៊ុន Ocean Infinity លោក Oliver Plunkett បានប្រកាស កាលពីឆ្នាំមុនថា ក្រុមហ៊ុនបានរកឃើញ ភ័ស្តុតាងថ្មីដែលចង្អុល ទៅកន្លែង ធ្លាក់យន្តហោះដ៏មានសក្តានុពល ហើយបាននិយាយថា គាត់បានដាក់ញត្តិ ទៅរដ្ឋាភិបាលម៉ាឡេស៊ី សម្រាប់ការអនុញ្ញាតឱ្យធ្វើការស្វែងរកថ្មី ៕

To Top