ព័ត៌មានជាតិ

ស​ម្តេចធិបតី កំពុងមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ

រូបភាពពី៖​ STPM

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បាននិងកំពុងដឹកនាំ​គណៈប្រតិភូរាជរដ្ឋាភិបាល អញ្ជើញមាតុភូមិនិវត្តន៍ មកកាន់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ដោយជោគជ័យ កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៤ ។

តាមការគ្រោងទុក សម្តេចធិបតី និងគណៈប្រតិភូ នឹងអញ្ជើញមកដល់មាតុប្រទេសវិញ នាយប់រំលងអធ្រាត្រ ថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ។

គណៈប្រតិភូអមដំណើរ​ សម្តេចធិបតី នឹងមានការរៀបចំសន្និសីទសារព័ត៌មានភ្លាមៗ បន្ទាប់ពីមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អំពីដំណើរបំពេញបេសកកម្ម របស់សម្តេចនាយករដ្ឋមន្ត្រី៕

To Top