ព័ត៌មានជាតិ

តុលាការកោះហៅលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ចូលបំភ្លឺ ករណីឆបោកប្រាក់

ភ្នំពេញ៖ លោក ផៃ តុងហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចេញដីកាកោះហៅលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដើម្បីចូលខ្លួនមកបំភ្លឺដោយផ្ទាល់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ អំពីដំណើររឿងករណី “ឆបោកប្រាក់ចំនួន ១២,៨០០,០០០(ដប់ពីរលានប៉ែតសិបម៉ឺនរៀល)” ប្រព្រឹត្តនៅខេត្តកំពង់ធំ កាលពីអំឡុងឆ្នាំ២០២៣ ។

ការកោះហៅនេះ ធ្វើឡើងតាមពាក្យបណ្ដឹង របស់លោក សិន ស៊ុនហេង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ស្រុកសន្ទុក ខេត្តកំពង់ធំ និងសមាជិក សមាជិកាដទៃទៀត រួមមាន ឈ្មោះ ឃឹម ឈន,ឈ្មោះ សៀង ស៊ីណន,ឈ្មោះ ពត ធារ៉ា,ឈ្មោះ នេត សៅ ,ឈ្មោះ អៀវ វ៉ាន់ហៀង ,ឈ្មោះ អ៊ិត ចាន់លី និងឈ្មោះ កែវ យឺន ៕

To Top