ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារាត្រីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំ​គណៈប្រតិភូរាជរដ្ឋាភិបាល មាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យ ការចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្ត្រាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៤ ។

To Top