ព័ត៌មានជាតិ

សមាគមភាពយន្តខ្មែរ​ មើលឃើញថា មានអាខោនហ្វេសប៊ុក មិនប្រក្រតីមួយចំនួន បង្កការញុះញង់ ឲ្យរើសអើង ភាពយន្តថៃ-ខ្មែរ

ភ្នំពេញ ៖ សមាគមផលិតភាពយន្តខ្មែរ បានមើលឃើញថា មានករណីហ្វេសប៊ុក មិនប្រក្រតីមួយចំនួនបាន និងកំពុងព្យាយាមបញ្ចេញមតិ យោបល់បែបឌឺដង ញុះញង់ឲ្យប្រជាពលរដ្ឋកម្ពុជា មានការរើសអើងភាពយន្តថៃ និងឌឺដងញុះញង់ឲ្យពលរដ្ឋថៃ រើសអើងភាពយន្តកម្ពុជា ។

សេចក្តីថ្លែងការណ៍ របស់សមាគមផលិតភាពយន្ត ខ្មែរនាថ្ងៃ៧ មីនានេះ បានឲ្យដឹងថា សកម្មភាពញុះញង់នេះ គឺជាបញ្ហាគួរឲ្យព្រួយបារម្ភ ដែលអាចបង្កជាការញុះញង់ ឲ្យមានការរើសអើងនិងដុត កំហឹងជាតិសាសន៍រវាងកម្ពុជា-ថៃ ព្រមទាំងធ្វើឲ្យខូចទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង២។

សមាគមក៏បានអំពាវនាវ ឲ្យពលរដ្ឋរក្សាភាព ស្ងៀមស្ងាត់ផងដែរ ។

ការបង្ហាញក្តីបារម្ភ របស់សមាគមនេះ បន្ទាប់ពីពលរដ្ឋខ្មែរ មានការខឹងសម្បារទៅលើពលរដ្ឋថៃ មិនមានមើលរឿងខ្មែរ “ម៉ែក្រឡាភ្លើង” ដែលដាក់បញ្ចាំងនៅថៃ ហើយពលរដ្ឋបានប្រកាសធ្វើពហិកា ឈប់មើលរឿងថៃ ៕

To Top