ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។

កាលពីសប្តាហ៍មុន សមាជិករដ្ឋសភាក៏បានបោះឆ្នោតជ្រើសតាំងលោក សុខ ឥសាន និងលោក ហេង លឹមហាក់ ជាសមាជិកព្រឹទ្ធសភាផងដែរ ។

សមាជិកព្រឹទ្ធភា សរុបទាំងអស់៦២រូប ដោយជ្រើសចេញពីការបោះឆ្នោត ៥៧រូប ជ្រើសតាំងពីព្រះមហាក្សត្រ២រូប និងជ្រើសតាំងពីរដ្ឋសភា២រូប ៕

To Top