ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានស្នើទៅអង្គភាព ស្ថាប័នពាក់ព័ន្ធ លើការអនុវត្តន៍ច្បាប់ចរាចរណ៍ គួរពិចារណាឱ្យរថយន្ដ មានសិទ្ធិ ក្នុងការបិទកញ្ចក់ខ្មៅ ក្នុងកម្រិតណាមួយ ដើម្បីអាចទប់ទល់កំដៅ កាត់បន្ថយចំណាយលើសាំង ម៉ាស៊ូត ហ្គាស មិនប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។
តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ លោក សយ សុភាព បានបង្ហោះរូបថតមួយសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា « ច្បាប់ បទបញ្ជា គួរពិចារណា ពេលនេះអាកាសធាតុក្តៅ យើងរៀនរស់និងបត់បែន តាមការប្រែប្រួលអាកាសធាតុ ហើយកម្ពុជាក៏មិនស្ថិតនៅក្នុងតំណាក់កាល អសន្តិសុខ ដូចសម័យមិនទាន់ចប់សង្រ្គាមដែរ»។
លោក សយ សុភាព គួសបញ្ជាក់ថា «ដូច្នេះច្បាប់ បទបញ្ជា អាចពិចារណាឱ្យបិទកញ្ចក់ខ្មៅ តាមបែបណាដើម្បីអាចទប់ទល់កំដៅបាន កាត់បន្ថយចំណាយលើសាំង ម៉ាស៊ូត ហ្គាស មិនប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។ ឧទាហ៏ កូនក្មេង អ្នកមានសុខភាពមិនសូវល្អពេលអង្គុយក្នុងរថយន្ត»។
លោកថា ក្នុងរូបភាពនេះ ក៏ភ្នាក់ងារនគបាលចរាចរ ក៏ខ្លាចកំដៅព្រះអាទិត្យដែរ៕