ព័ត៌មានជាតិ

ត្រឹម១ថ្ងៃ នគរបាលក្រសួងមហាផ្ទៃ បង្ក្រាបបទល្មើសគ្រឿងញៀន ជាង២០ករណី ឃាត់ខ្លួនជាង៥០នាក់

ភ្នំពេញ ៖ កាលពីថ្ងៃ២០ មីនា ដោយអនុវត្តតាមបទដ្ឋានគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព នគរបាលក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនបាន២១ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន៥៣នាក់ ចាត់នីតិវិធីតាមច្បាប់បន្ត។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ថា ទាំងជាង២០ករណីនេះ ភាគច្រើនជាករណីជួញដូរ និងប្រើប្រាស់ទ្រង់ទ្រាយតូចតាច ដែលកើតមាន ក្នុងភូមិសាស្ត្រ៩រាជធានី-ខេត្ត ក្នុងនោះនៅភ្នំពេញបង្ក្រាប បានច្រើនជាងគេគឺ៦ករណី ឃាត់ខ្លួនបាន១១នាក់ ។ លំដាប់បន្តគឺ ខេត្តបាត់ដំបងបង្ក្រាបបានចំនួន៤ករណី ឃាត់ខ្លួនបាន៥នាក់។

ជាការកត់សម្គាល់ ខេត្តសៀមរាប បង្ក្រាបបាន១ករណី តែឃាត់ខ្លួនបានច្រើនជាងគេ គឺ១៤នាក់។ ក្រៅពីនេះ ខេត្តតាកែវ ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ បន្ទាយមានជ័យ និងមណ្ឌលគិរី៕

To Top