ភ្នំពេញ ៖ នៅទីស្នាក់ការកណ្ដាល ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២០ មីនា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអនុញ្ញាតឲ្យលោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និង សហការី ចូលជួបសំដែងការគួរសម និងជូនសៀវភៅ វចនានុក្រមពុទ្ធសាសនា សម្រាប់លោកបណ្ឌិត ចែកជូនជាអំណោយតាមវត្តអារាមនានា ទុកសិក្សាស្រាវជ្រាវអក្សរសាស្រ្តខ្មែរបន្ថែម ។
ឆ្លៀតក្នុងឱកាសនេះ ប្រធាន សមាគមក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះបណ្ឌិត កៅ ថាច ដែលតែងតែ បានជួយឧបត្ថម្ភ និងបន្តឧបត្ថម្ភ ដល់ការបោះពុម្ពផ្សាយនូវសៀវភៅ ជាច្រើននាពេលកន្លងមក សម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ៕